Gallery

ល្បែងប្រជាប្រិយខ្មែរ

 

គេនិយមលេងល្បែងប្រជាប្រិយផ្សេងៗ នៅតាមភូមិឋាន និងវត្តអារាមនានា នៅក្នុង កំឡុងពេលចូលឆ្នាំថ្មី។​ លែ្បងប្រជាប្រិយទាំងនេះ មានលក្ខណៈ ស្រដៀងនឹងលែ្បង ដែលគេលេងនៅរដ្ឋមានីពួ  (Manipur) ​ភាគឥសាន្តនៃប្រទេសឥណ្ឌា។ ដោយសម្រាកពី ការងារក្នុងឱកាសចូលឆ្នាំថ្មី ជាញឹកញាប់គេឃើញមានហ្វូងមនុស្សរូមមាន ក្រុមគ្រួសារ និងមិត្តភក្រ្ត ទទួលទានអាហារនៅតាមអាហារដ្ឋាន តាមដងផ្លូវ ដែលជាទំលាប់ ធម្មតារបស់ពួកគេ​ ព្រមទាំងមានការរាំកំសាន្ត ​និងលេងល្បែងប្រជាប្រិយផង។ បើ តាមក្បួនខ្នាត ការលេងល្បែងប្រជាប្រិយ អាចជួយឲ្យយើងមានភាពឆ្លាតវៃខាងចិត្ត គំនិត និងកាយសម្បទារស់រវើក ពោលគឺវាធ្វើឲ្យមានភាពផ្លាស់ប្តូរ និងប្រសើរឡើង​នៃ ចលនាឈាមនៅក្នុងសារពាង្គកាយ,​ ភាពមាំមួននៃប្រព័ន្ធសាច់ដុំ និងខួរក្បាល។

  • 1. ល្បែងត្រិស​ (Tres) : ជាល្បែងដែលគេលេងដោយដៃម្ខាងបោះ និងចាប់ កូនបាល់ ហើយដៃម្ខាងទៀតចាប់ចំនួនចង្កឹះ។​ ជាទូទៅ គេលេងល្បែងនេះ តែគ្នាពីរនាក់ ហើយភាគច្រើនគឺក្មេងស្រីដែលវ័យក្រោមអាយុ ១៣​ ឆ្នាំ។ គេ និយមលេងនេះ ​នៅតាមជនបទស្រុកស្រែ និងចំការ។
  • 2. ចោល ឈូង (Chol Chhoung⁣) : ចោលឈូង​ ជាល្បែងដែលគេ លេងជាពិសេសនៅក្នុងពិធីចូលឆ្នាំថ្មី។ ​ដើម្បីលេងល្បែងនេះបាន គេចែកជា ពីរក្រុមគឺ ក្រុមខាងស្រ្តី និងក្រុមខាងបុរស ដែលក្រុមនីមួយៗមានចំនួន ប្រមាណ​ ២០ នាក់ ដោយឈរតទល់មុខគ្នា។ ក្រុមទីមួយ បោះឈូងទៅ ក្រុមមួយទៀត​ (ក្រុមទី២)​ ហើយក្រុមទី២ ដែលចាប់ឈូងបាន ក៏ចោឈូង ត្រឡប់ទៅក្រុមទី១ វិញ។​ បើសិនឈូងរត់ទៅត្រូវអ្នកណាម្នាក់​ក្នុងក្រុមទី១ នោះក្រុមទី២​ ត្រូវតែរាំទៅទទួលឈូង និងមនុស្សដែលគេគប់ឈូង ត្រូវពី ក្រុមទី១ ហើយក្រុមទី១ ត្រូវតែច្រៀងកំដរក្រុមទី២។ ការលេងរបៀបនេះ រហូតដល់គេដឹងថា ក្រុមណាមានប្រៀបជាងក្រុមណាមួយ។
  • 3. ចាប់ កូនខ្លែង (Chab Kon Kleng)⁣ : ល្បែងចាប់កូនក្លែង​ ជាល្បែងដែល គេលេងដោយធ្វើត្រាប់មេមាន់ ដូចដែលមេមាន់ការពារ កូនៗរបស់ខ្លួនពី សត្វក្អែក។ តាមធម្មតា ​ពួកក្រុមយុវវ័យ ចូលចិត្តលេងល្បែងនេះ នៅយប់ នៃថ្ងៃចូលឆ្នាំទី១។ ​អ្នកចូលរួមលេងល្បែង ចាប់កូនក្លែងទាំងអស់ ត្រូវចាត់ តាំងមនុស្សមួយរូប ដែលមានកម្លាំងមាំមួន​ ដើម្បីដើរតួជាមេមាន់ក្នុងការ ការពារកូនៗរបស់ខ្លួន។ ​ខណៈពេល ដែលមនុស្សម្នាក់ទៀត ដើរតួជា សត្វក្អែក ឆាបកូនមាន់។ ​នៅពេលនោះផងដែរ ក្រុមទាំងពីរនាំគ្នាច្រៀង ចំរៀងរួមគ្នា សត្វខ្លែងកំពុងព្យាយាមចាប់កូនមាន់ ដែលកំពុងលាក់ខ្លួន នៅក្រោយមេឲ្យបានច្រើនតាមលទ្ធភាព ដែលអាចធ្វើទៅបាន។
  • 4. បោះអង្គុញ (Bos Angkunh): ជាល្បែងដែលលេងដោយមានពីរក្រុម បុរស និងស្រ្តី។ ក្រុមនិមួយៗ ត្រូវបោះកូនអង្គុញឲ្យត្រូវមេអង្គុញ ដែលជា របស់ក្រុមផ្សេង ដែលគេដាក់ដាំនៅលើដី។ ​អ្នកឈ្នះ មានសិទ្ធិជួសអ្នក ដែលចាញ់ ជាមួយនឹងអង្គុញ។ អង្គុញជាធញ្ញជាតិ គ្រាប់ពណ៌ខ្មៅ ដែល មានរៀងដូចឆ្អឹងអង្គុញជង្គង់។
  • 5. លាក់ កន្សែង (Leak Kanseng)⁣ : ជាល្បែង ដែលលេងកំសាន្ត ដោយ ក្រុមមនុស្សពីរក្រុមជារង្វង់។ ​នៅពេលនោះដែរ មានមនុស្ស ម្នាក់កាន់ កន្សែងដែលគេវេញត្របាញ់រៀងមូល ដើរជំវិញរង្វង់ក្មេងៗ កំពុងអង្គុយ ហើយ ច្រៀងចំរៀង។ ​អ្នកដែលកាន់កន្សែង ដើរលបៗ ដោយព្យាយាម ដាក់កន្សែងពីក្រោយមនុស្សណាម្នាក់។ ប្រសិនបើអ្នកនោះដឹងថា កន្សែង​​ ត្រូវបានដាក់ពីក្រោយខ្នងគេ គេត្រូវតែរើសវាឡើង ហើយវាយមនុស្ស ម្នាក់ នៅបន្ទាប់នឹងកន្សែងនោះ។
  • 6. បាយខុម (Bay Khom): ជាល្បែង ដែលលេងដោយក្មេងៗពីរក្រុមទាំង នៅ ជនបទ និងទីក្រុង សម្រាប់ជាការកំសាន្តរបស់ពួកគេនាពេល ទំនេរ។ ​ដើម្បីលេងល្បែងនេះបាន គេត្រូវជីករន្ធ ១០ មានរាងមូលលើដី ឬបន្ទះ ក្តារ។ ​ល្បែងនេះ ត្រូវ បានលេងដោយមានកូនចំនួន ៤២ តូចៗ ដែលធ្វើពីថ្ម ឬគ្រាប់ផ្លែឈើ។​ មុនពេលចាប់ផ្តើមលេង កូនចំនួន ៥ ត្រូវបានគេដាក់ទៅ ក្នុងរន្ធពីរ ដែលនៅខាងចុង។ កូនចំនួន ៤ ទៀត ត្រូវបានគេដាក់នៅ ក្នុងរន្ធ ៨ ដែលនៅសល់។​ គេត្រូវចាប់ផ្តើមលេងដដែលៗរហូតដល់គេបានទំលាក់ កូនចុងក្រោយ នៅក្នុងរន្ធមួយ ដែលនៅជាប់នឹងរន្ធទទេរមួយ។ ​បន្ទាប់មក គេត្រូវយកកូនទាំងអស់ នៅក្នុងប្រហោងបន្ទាប់ពីនោះ។ ពេលនេះ វាអាច ដល់វេនអ្នកទីពីរ។ ល្បែង នឹងត្រូវបានបញ្ចប់នៅពេលដែលរន្ធ ទាំងនោះ អស់កូន។ អ្នកដែលបានកូនច្រើនជាងគេ ជាអ្នកឈ្នះ។
  • 7. ខ្លាឃ្លោក​ (Klah Klok) : ជាល្បែង ដែលលេងដោយពលរដ្ឋខ្មែរគ្រប់វ័យ និង​ភេទ។ ​វាជាល្បែងដែលផ្តល់ភាពរីករាយ សម្រាប់មនុស្សទូទៅ ដែល ការលេងនោះ ទាក់ទងនឹងកម្រាលកូនឡុកឡាក់ និងកូនឡុកឡាក់។ ​អ្នក អាចចាក់លើរូបភាព ដែលអ្នកជឿថា នឹងចេញនៅពេលដែល កូនឡុកឡាក់ ត្រូវបានគេក្រឡុកនៅក្នុងចាន មានរាងមូលគ្របជិត។ ​ប្រសិនបើកូនឡុក ឡាក់នោះ ចេញរូបភាពមកដូចរូបភាព ដែលយើងចាក់ នៅលើកម្រាលកូន ឡុកឡាក់ ដែលអ្នកចាក់លុយនោះ មានន័យថាអ្នកឈ្នះ។ ពេលវាចេញមក​មានរូបពីរដូចគ្នា នោះអ្នកឈ្នះ ត្រូវគុណជាពីរ ហើយចេញមកបី ការឈ្នះ របស់អ្នក នឹងត្រូវគុណជាបី។ល។

ប្រភព៖ khmerbuddhistforening

មតិ

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s