រូបភាពខ្លះៗអំពី ពិធីដង្ហែរព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ​ នរោត្តម សីហនុ

 

This slideshow requires JavaScript.

ថ្ងៃសុក្រ ទី០១ កុម្ភៈ ឆ្នាំ២០១៣

ប្រភពរូបភាពពី៖ ក្រុមភូមិយើង និង ពីបណ្តាញសារពត៌មានមួយចំនួនទៀត

Gallery

ល្បែងប្រជាប្រិយខ្មែរ

This gallery contains 1 photo.

  គេនិយមលេងល្បែងប្រជាប្រិយផ្សេងៗ នៅតាមភូមិឋាន និងវត្តអារាមនានា នៅក្នុង កំឡុងពេលចូលឆ្នាំថ្មី។​ លែ្បងប្រជាប្រិយទាំងនេះ មានលក្ខណៈ ស្រដៀងនឹងលែ្បង ដែលគេលេងនៅរដ្ឋមានីពួ  (Manipur) ​ភាគឥសាន្តនៃប្រទេសឥណ្ឌា។ ដោយសម្រាកពី ការងារក្នុងឱកាសចូលឆ្នាំថ្មី ជាញឹកញាប់គេឃើញមានហ្វូងមនុស្សរូមមាន ក្រុមគ្រួសារ និងមិត្តភក្រ្ត ទទួលទានអាហារនៅតាមអាហារដ្ឋាន តាមដងផ្លូវ ដែលជាទំលាប់ ធម្មតារបស់ពួកគេ​ ព្រមទាំងមានការរាំកំសាន្ត ​និងលេងល្បែងប្រជាប្រិយផង។ បើ តាមក្បួនខ្នាត ការលេងល្បែងប្រជាប្រិយ អាចជួយឲ្យយើងមានភាពឆ្លាតវៃខាងចិត្ត គំនិត និងកាយសម្បទារស់រវើក ពោលគឺវាធ្វើឲ្យមានភាពផ្លាស់ប្តូរ និងប្រសើរឡើង​នៃ ចលនាឈាមនៅក្នុងសារពាង្គកាយ,​ ភាពមាំមួននៃប្រព័ន្ធសាច់ដុំ និងខួរក្បាល។ 1. ល្បែងត្រិស​ (Tres) : ជាល្បែងដែលគេលេងដោយដៃម្ខាងបោះ និងចាប់ … Continue reading

Gallery

អំពីឈ្មោះឈើខ្លះនៅស្រុកខ្មែរ

This gallery contains 1 photo.

បទពាក្យប្រាំពីរ ដោយ ធូ ប្រណម្យ ស្ថានទូតឥណ្ឌា, ក្រុងភ្នំពេញ។ 2011-06-03 ១- ឈើព្រៃកុំកុះដុះដីខ្មែរ សង្កែលន្តែគគីរជ្រៃ អង្កោលអង្កាញ់អង្គាដី អង្គាបុស្បក្ដីអង្គញ់ស្វា។ ២- ព្រីងព្រុសជន្លុសជន្លាត់ដៃ ជក់ជម្ពូព្រៃច័ន្ទក្រស្នា ផ្អុងផ្អាវខ្វិតខ្វាយស្ដៅឆាំឆា កែសគររកា កន្ទ្រោកងប់។ ៣- ចាកចង្ក្រង់ស្វាចារចាន់ចែង ក្រឡកក្រឡាញ់ទ្រៀលត្រុំត្រប់ ដកពរដកពាយវាយទន្លាប់ រយាងក្រខុបឈ្លីករាក់បាត។ ៤- ខ្លុងត្បែងស្លាស្លែងត្រែងទ្រយឹង ទ្រមែងឪជ្រឹងត្រាចត្រឡាត់ ទ្រមួចទ្រមូងកណ្ដោលបាត ចង្អួរត្មាតលាំងសាតស្នាយដែលស្មេ។ ៥- ពង្រពង្រៀងល្វៀងថ្ងែថ្ងាន់ ម៉ៃសាក់ប៉ែនចាន់(១)ព្កុលពុតធ្លេ ដើមច្រកែងទួយល្បកល្វាល្វេ អង្គ្រងអង្គ្រេគ្រើលក្រៃក្រុង។

Gallery

រាត្រីនឹកស្នេហ៍

This gallery contains 1 photo.

  (បទពាក្យប្រាំពីរ) រាត្រីស្មាលនេះម្ល៉េះពាលពៅ គេងលក់ឬនៅក៏មិនដឹង នឹកបងខ្លះទេស្រស់ព្រលឹង ឬមួយអូនខឹងបងរឿងអី្វ។ យប់នេះជារាត្រីខាងខ្នើត ចន្រ្ទារះអើតចាំងរង្សី បំភ្លឺសព្វសត្វលើលោកីយ៍ ឱ្យផុតពីក្តីមហន្ធការ។ ចំណែករូបបងគេងមិនលក់ អារម្មណ៍វីវក់នឹកកនីដ្ឋា អង្គុយសញ្ចឹងចោលនេត្រា ទៅលើវេហាស៍គន់ដួងខែ។ វាយោរំភើយផាត់ឥតអាក់ នាំខ្យល់ត្រជាក់លោមលំហែ ជំរុញចិន្តាឱ្យរឹតតែ នឹកដល់គូរស្នេហ៍ពុំរំសាយ។ ប្រសិនបានអូនមកប្រលោម នែបនិត្យបីបមថ្នមឆោមឆាយ ស្រោចស្រពស្នេហ៍យើងទាំពីរកាយ ម្ល៉េះច្បាស់មិនណាយពីសុខដុម។ អះអនិច្ចាត្រឹមស្រមៃ ឃើញវង់ភក្រ្តថ្លៃស្រស់ឧត្តម យល់តែស្រមោលទាំងក្រៀមក្រំ ឯស្រស់មាសមុំគង់គេងហើយ។ សុបិនឃើញបងផងវរលក្ខណ៍ ជំនោរត្រជាក់ធ្លាក់រំភើយ យប់នេះរៀមសូមថ្នមកៀកកើយ ត្រកងត្រាណត្រើយត្រឹមវិញ្ញាណ។ រូបកាលនៅឆ្ងាយក៏មែនពិត តែចិត្តរៀមនិត្យក្បែរកល្យាណ តាមជាប់រូបអូនគ្រប់ទីឋាន ទោះឆ្ងាយប៉ុន្មានមិនឃ្លាតឃ្លា។ រៀមសូមបំពេរតាមវាយោ ឱ្យជួយបន្ទោរដល់ពុំងា ផ្តល់ក្តីសប្បាយក្នុងនិន្ទ្រា អង្អែលចិន្តាឱ្យក្សេមក្សាន្ត។ សូមអូនគេងចុះឱ្យបានសុខ សត្រូវគ្រប់មុខកុំឈ្លានពាន … Continue reading

Gallery

លុយ

(បទពាក្យប្រាំពីរ) លុយជាឱសថដ៏សក្កិសិទ្ធ លុយជាអ្នកគិតស្រាយបញ្ហា លុយជាអ្នកផ្តល់នូវប្រាជ្ញា លុយជាអ្នកតាឥតវិញ្ញាណ។ លុយជាថ្នាំពិសដ៏សាហាវ លុយជាជ័រកាវស្អិតជាប់ប្រាណ លុយជាគ្រូធ្មប់ដ៏សាមាន្យ លុយជាក្តាស្ពានឆ្លងឧបសគ្គ។ លុយជាកាំបិតមានមុខមុត លុយជាអាវុធឈាមប្រឡាក់ លុយជាឧបករណ៍យកធ្វើធ្លាក់ លុយជាអន្ទាក់ទាក់ជីវិត។ លុយជាទឹកឃ្មុំជាតិផ្អែមឆ្ងាញ់ លុយជាសម្លាញ់យ៉ាងជិតស្និទ្ធ លុយជាតន្រ្តីថ្នាក់ថ្នមចិត្ត លុយជាខ្សែរឹតរបស់ព្រាន។ លុយជាសត្រូវនឹងអ្នកក្រ លុយជាមិត្តល្អនឹងអ្នកមាន លុយជាសន្ទួចស្ទួចអ្នកឃ្លាន លុយជាជើងពានទ្រឱ្យខ្ពស់។ លុយជាដុំពេជ្រមានតម្លៃ លុយជាអ្នកឆ្នៃកេរិ៍្តកិត្តិយស លុយជាអ្នកធ្វើឱ្យខូចឈ្មោះ លុយជាអ្នកឈ្នះចិត្តលោភលន់។ ដកស្រង់ចេញពី៖ ព្រហ្មមុខបួន