Gallery

លុយ

(បទពាក្យប្រាំពីរ)

លុយជាឱសថដ៏សក្កិសិទ្ធ លុយជាអ្នកគិតស្រាយបញ្ហា លុយជាអ្នកផ្តល់នូវប្រាជ្ញា

លុយជាអ្នកតាឥតវិញ្ញាណ។

លុយជាថ្នាំពិសដ៏សាហាវ លុយជាជ័រកាវស្អិតជាប់ប្រាណ លុយជាគ្រូធ្មប់ដ៏សាមាន្យ

លុយជាក្តាស្ពានឆ្លងឧបសគ្គ។

លុយជាកាំបិតមានមុខមុត លុយជាអាវុធឈាមប្រឡាក់ លុយជាឧបករណ៍យកធ្វើធ្លាក់

លុយជាអន្ទាក់ទាក់ជីវិត។

លុយជាទឹកឃ្មុំជាតិផ្អែមឆ្ងាញ់ លុយជាសម្លាញ់យ៉ាងជិតស្និទ្ធ លុយជាតន្រ្តីថ្នាក់ថ្នមចិត្ត

លុយជាខ្សែរឹតរបស់ព្រាន។

លុយជាសត្រូវនឹងអ្នកក្រ លុយជាមិត្តល្អនឹងអ្នកមាន លុយជាសន្ទួចស្ទួចអ្នកឃ្លាន

លុយជាជើងពានទ្រឱ្យខ្ពស់។

លុយជាដុំពេជ្រមានតម្លៃ លុយជាអ្នកឆ្នៃកេរិ៍្តកិត្តិយស លុយជាអ្នកធ្វើឱ្យខូចឈ្មោះ

លុយជាអ្នកឈ្នះចិត្តលោភលន់។

ដកស្រង់ចេញពី៖ ព្រហ្មមុខបួន

មតិ

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s