ពាក្យបណ្តៅ

៥០.ស្រីសត្រសិត ដុះមមិះក្តិត ម្ខាងវែងម្ខាងខ្លី (ម្ជុលនិងចេស)

៤៩.ស្រីស្តើងសាច់ស្វិត ដុះធ្មេញល្អិត ចំនួនរាប់ផ្លូន កើតមកម្នាក់ឯង ឥតបងឥតប្អូន ធ្មេញច្រើនរាប់ផ្លូវ ចាក់រួចបានស៊ី (ធ្មេញឈើ)

៤៨.ស្ទាបក្លាល ទះពោះ (វាយស្គរ)

៤៧.ស៊ីមួយចាន នៅមួយចាន (ខ្យង)

៤៦.សអើយស្រីស កូនរាប់ដំប នៅឆ្ងាយពីគ្នា ឱ្យម្តាយលំបាកវេទនា ដើរអើតគ្រប់គ្នា ទំរាំបានកូន (អន្ទងអំបោះ)

៤៥.សហឯកោង មហោងហឹង សហភិតភឹង ឯកោរមណីយ (ស្គរ)

៤៤.សត្វមួយមានភ្នែកធំជាងក្បាល ឃើញចំណីត្រកាលបូតដៃបូតជើង (រុយ)

៤៣.សត្វតា ទំលើតា បាក់មែកតា ធ្លាក់ក្នុងតា (សត្វត្រដក់ ទំលើត្របែក ធ្លាក់ក្នុងត្រពាំង)

៤២.សត្វមួយមកពីជើង ក្បាលទើងមើង ជើងប៉ុនស្នប់ (ដំរី)

៤១.ហៅឯងឆ្លើយឯង (ដើមកណ្តោលបាត)

៤០.ហុចឱ្យឡានច្រានទៅមុខ ជិតទង្គុកត្រះពងឯង (ស៊ីក្លូ)

៣៩.ហាលស្រូវលើចុងរកា អ្នកឥតប្រាជ្ញាសាស្រូចមិនអស់ (មើលសាស្រ្តា)

៣៨.ឡើងដូងអន្តឹកៗ តោងព្រ័ត្រអន្តេវៗ ក្តិតតាហេវ ត្រពោកជូរ (អង្ក្រង)

៣៧.អ្នកឡើងមិនបានបេះ អ្នកប្រឡេះមិនបានស៊ី អ្នកនៅទទេស៊ីឆ្អែត (ជើង ដៃ និងមាត់)

៣៦. វាយគោពី ស៊ីដុំរទេះ វាយគោប្រឡាក់ផេះ កេះដោះនាង ទូកកំប៉ោងហាងដោតគល់ឬស្សីតម្រៀបហែ (ស្គរធំ ផ្លុំស្រឡៃ ទះសម្ភោរ វាយគង រនាត)

៣៥. ស្លែវៗចាប (ស្លាបចែវ)

៣៤. ស្លឹកចេកផ្ងា ស្លឹកចារផ្កាប់ (សាស្រ្តាស្លឹករឹត)

៣៣. ស្រីសទ្រមែ អង្គុយលើគ្រែ សណ្តូកជើងលេង អ្នកណាវាយនាង នាងយំគគ្រេង សង្ក្រៀតធ្មេញក្រុបៗ (មូរសំឡី)

៣២. ស្រីលឿងខៀវខ្ចី មនុស្សលើផែនដី មេត្រីស្រីលឿង (មាស)

៣១. ស្រីសើមរងើម ពោះដូចគេផើម អាក្រក់ពេកក្រៃ មានតែកន្ទបប៉ុនៗបាតដៃ ក្រណាស់សព្វថ្ងៃស្រីៗស្រឡាញ់ (ពាងប្រហុក)

៣០. ស្រីសល្អបងអើយ ងូតទឹករួចហើយ នាំគ្នាចូលដេក (លាងចានយកទៅផ្កាប់)

២៩. ស្រីខ្មៅស្រអែម ក្បាលផ្អែមកន្ទុយសាប (អំពៅ)

២៨. ស្រីសត្រសូល សទាំងបណ្តូល ល្អៀចចុង (ទៀន)

២៧. ស្រីសត្រសូល បណ្តូលចេកខ្ចី បងមិនឱ្យដើរដី ដើរលើក្បាលបង (ស្នៀតសក់)

២៦.  ខ្ចីខ្ចប់នំ ទុំស្ល(ស្លឹកឬស្សី ទំពាំង)

២៥.  ខ្មៅក្ងេះ កេះសូន(កូនសេះ)

២៤.  ខ្លួនខ្ញុំថ្លាដូចកញ្ចក់ ទឹកភ្នែកខ្ញុំស្រុក់ពេលត្រូវកំដៅ(ទឹកកក)

២៣.  ខ្សែមួយច្រវាយរាយគ្រប់ស្រុក(ផ្លូវ)

២២.  កាប់ផាំងដល់ថ្ម កាប់ផាំងដល់ដីស កាប់ផាំងដល់ទឹកសមុទ្រ(កាប់ដូង)

២១.  កាប់ឈើរាន់មែក(កាប់ឈឺរែកមាន់)

២០.  កំប៉ុកកំប៉ុនស្រដៀងផ្លែជំពូ ប្រហោងពីរគ្រះហូ មមិះជុក(ច្រមុះ)

១៩.  ក្លិកក្លក់ ដងឡើងក្រហមទែង(អំពិលទុំ)

១៨.  មានភ្លើងមិនឆេះ មានផេះមិនហុយ(ត្មាតភ្លើង ត្មាតផេះ)

១៧. កាកែវវងពងលើដី  ​ដំរីពងចុងឈើ ក្រពើពងលើមេឃ (ជីនាងវង ស្វាយក្បាលដំរី ផ្កាយក្រពើ)

១៦. កុកហើរពុំដែលទំ​ ភ្នំពុំដែលកន្លះ (ពពក​ ភ្នំពេញ)

១៥. កាលដើមរូបអ្នកគួរឲ្យខ្ពើម លុះដូររូបកាលណា អ្នកគួរឲ្យស្រឡាញ់ (មេអំបៅ)

១៤. កាប់មួយពាន់ ជាន់មួយម៉ឺន (ជ្រុញ មាត់ទ្វា)

១៣. កេះឆ្អឹងជំនី ស៊ីគល់បបុស  ឱបដៃវៃពោះ បរសេះកាត់ត្រឡោក (កេះចាប៉ី ផ្លុំខ្លុយ គោះស្គ គូតទ្រ)

១២. ក្បាលមួយ​ ជើងពីរដណ្តប់ មានកូនគ្រប់៣៦៥ (១ឆ្នាំ ១២ខែ ៣៦៥ថ្ងៃ)

១១. ក្រពើមិនជិះទៅជិះគល់ឈើ ក្បាលដូចគេរើអាចម៍ដូចគេរោយ (ខ្នោសកោសដូង)

១០. ក្មេងចាំផ្ទះ ចាស់ដើរលេង (ស្លឹកឈើ)

៩. ក្រហមចុងស្ទីកគល់ ជញ្ជក់មិនស្រួល សើមជោគ (បារី)

៨. កាលរស់គេស្អប់ ងាប់ទៅគេហិត (សង្កើច)

៧. កាត់កឥតឈាម កាត់ដៃឥតម្រាម ពុះទ្រូងឥតថ្លើម (កាត់អាវ)

៦. កំប៉ាងៗអើយ ដូចស្លឹកម្លូ ប្រហោងគ្រហ៊ូ មមិះជុក (ស្លឹកត្រចៀកជ្រូក)

៥. ក្តិតទល់ក្តិត ដៃកាន់ដៃ ជើងខ្វៃៗ ភ្នែកមើលមុខ (ជិះកង់)

៤. កំប៉ូចៗដូចរបស់អ្នក កន្លាក់ៗដូចរបស់ខ្ញុំ ច្រឹមច្រុមចូលរបស់អ្នកវិញ (អណ្តើក)

៣. ក្រុកៗមាន់ក្រាប លូកដៃទៅស្ទាប ម៉ែអើយប៉ុន្មាន? (វាល់អង្ករដាំបាយ)

២. កូនអូរតូចមួយ បងមិនហ៊ានឆ្លង ស្រីពៅមាសបង ឆ្លងទៅឆ្លងមក (ត្រល់សំរាប់ត្បាញ)

១. ក្ងក់ដូចទង់ ក្ងង់ដូចត្មាត រកស៊ីសង្វាត រកពោះដាក់គ្មាន (កណ្តៀវ)

2 comments on “ពាក្យបណ្តៅ

មតិ

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s